VOANews
រូបថត៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក
លោក Derek J. Mitchell, ឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់សម្រាប់កិច្ចការ សន្តិសុខតំបន់អាស៊ីនិងប៉ាស៊ីហ្វ៊ិក ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃអង្គារទី០១ខែកុម្ភៈឆ្នាំ២០១១ បានអំពាវនាវឲ្យប្រទេសកម្ពុជាធ្វើកំណែទម្រង់ក្រសួងការពារជាតិរបស់ ខ្លួនឲ្យសមស្របនឹងបញ្ហាសន្តិសុខតំបន់និងពិភពលោក។
ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកបានពិភាក្សាគ្នាអំពីនយោបាយការពារជាតិរវាង ប្រទេសទាំងពីរ សំដៅពង្រឹងសមត្ថភាពនិងបណ្តុះបណ្តាលជំនាញយោធាកម្ពុជា ព្រមទាំងលើកទឹកចិត្តឲ្យប្រទេសកម្ពុជាបន្តដើរលើផ្លូវប្រសើរឡើង ប្រកបដោយតម្លាភាព អភិបាលកិច្ច ល្អឆន្ទៈចំពោះនីតិរដ្ឋការអភិវឌ្ឍស្ថិតស្ថិរតាមបែបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ការការពារប្រទេសរវាងសហរដ្ឋអាមេរិកនិងកម្ពុជានេះបានផ្តោតសំខាន់ ទៅលើផ្នែកនានានៃសហប្រតិបត្តិការទ្វេភាគី ហើយបាននិយាយពីបញ្ហាសន្តិសុខក្នុងប្រទេស និងក្នុងតំបន់ដែលជាកង្វល់រួម។
>>>អានបន្ត






No comments:
Post a Comment